៣ចំណុច កែប្រែជីវិតលោក John Paul DeJoria ពីជនអនាថា ទៅជាមហាសេដ្ឋីពាន់លាន

លោក John Paul DeJoria ជាមហាសេដ្ឋីវ័យ ៧៧ ឆ្នាំមួយរូបដែលមានទ្រព្យសម្បត្តិប្រមាណជិត ៣ពាន់លានដុល្លារ បើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដីហ្វប។ បើក្រឡេកទៅមើល ដំណើរជីវិតរបស់លោក ដែលបានក្លាយជាមហាសេដ្ឋីនេះប្រៀបដូចជារឿងប្រលោមលោកអ៊ីចឹង ព្រោះបុរសអនាថាគ្មានផ្ទះសម្បែងម្នាក់ អាចកែប្រែជីវភាពរហូតក្លាយជាមហាសេដ្ឋីពាន់លានដូច្នេះ។ ទាក់ទងនឹងភាពជោគជ័យនេះ គឺគាត់ចាប់ផ្ដើមពីអ្នកលក់សាប៊ូម្នាក់ ដែលចាប់ផ្ដើមពីផ្ទះមួយទៅផ្ទះមួយយ៉ាងលំបាក។ ក៏ប៉ុន្ដែ ការព្យាយាមទាំងនោះ ក៏បានផ្ដល់ឲ្យ John Paul DeJoria នូវលទ្ធផលមួយយ៉ាងគាប់ប្រសើរ តែត្រូវប្រើប្រាស់រយៈពេលអស់រយៈពេលជាច្រើនឆ្នាំ នៅក្នុងការលក់ផលិតផលថែរក្សាសក់នេះ។

តាមរយៈបទពិសោធន៍នៃជីវិតផ្ទាល់ខ្លួនមួយនេះ John បានកំណត់សម្គាល់នូវក្បួន ៣ យ៉ាងដែលជួយឲ្យលោកអាចកែប្រែវាសនារបស់លោក មានដូចខាងក្រោម៖

១. ត្រូវមានត្រៀមខ្លួនសម្រាប់ការបដិសេធ

នៅក្នុងអាជីពជាអ្នកធ្វើការ ឬរកស៊ីអ្វីមួយ អ្នកត្រូវត្រៀមខ្លួនឲ្យរួចជាស្រេចនៅក្នុងការទទួលយកនូវការបដិសេធពីអ្នកដទៃ ហើយកុំមានការបោះបង់ឲ្យសោះប្រសិនបើអ្នកត្រូវបាននរណាម្នាក់បដិសេធ គឺត្រូវរក្សាថាមពលឲ្យនូវដដែល។ ជាក់ស្ដែងតាមអ្វីដែល John បានឆ្លងកាត់គឺលោកបានដើរគោះទ្វារលក់លក់ផលិតផលរបស់លោកពីផ្ទះមួយ ទៅផ្ទះមួយជាបន្ដបន្ទាប់បើទោះបីភាគច្រើនទទួលបាននូវការបដិសេធក្ដី។ ក្នុងនោះ John ក៏បានកំណត់ចំណាំថា បើទោះបីជាអ្នកត្រូវទទួលការបដិសេធច្រើនយ៉ាងណាក៏ដោយ​អ្នកត្រូវរក្សានូវភាពជឿជាក់របស់អ្នកនៅផ្ទះទី៥៩ ឲ្យដូចផ្ទះទី១​ អ៊ីចឹង។

២. ត្រូវធ្វើឲ្យផលិតផលរបស់អ្នកល្អបំផុត

នៅក្នុងទីផ្សារសេរី គ្រប់យ៉ាងពោរពេញដោយការប្រកួតប្រជែង ប្រសិនបើផលិតផលរបស់អ្នកមិនមានគុណភាពល្អនោះទេ នោះគ្មានថ្ងៃដែលអ្នកអាចជ្រៀតចូលទីផ្សារបានឡើយ។ មួយវិញទៀត អ្នកក៏មិនអាចរក្សានូវគុណភាពផលិតផលរបស់អ្នកឲ្យនូវថេរដែរ គឺត្រូវតែមានការអភិវឌ្ឍន៍វាជានិច្ច។ ដូចពាក្យមួយ បុរសចំណាស់រូបនោះ បានលើកឡើងថា “ព្យាយាមធ្វើការឲ្យអភិវឌ្ឍន៍ផលិតផលរបស់អ្នកឲ្យត្រូវតាមស្ដង់ដារស់នៅរបស់មនុស្ស នោះអ្នកនឹងក្លាយជាមនុស្សជោគជ័យ”។

៣. ធ្វើអ្វីដែលល្អសម្រាប់ខ្លួនអ្នក និងការកស៊ីរបស់អ្នក

នៅក្នុងការរកស៊ី ឬធ្វើជំនួញមួយឲ្យមានចីរភាព អ្នកមិនគួរគិតតែពីអ្វីដែលនៅចំពោះមុខតែប៉ុណ្ណោះទេ តែអ្នកត្រូវគិតអំពីអ្វីជុំវិញខ្លួនអ្នក និងនាពេលខាងមុខផងដែរ។ បន្ថែមទៀតនោះ អ្នកត្រូវធ្វើយ៉ាងណាឲ្យជំនួញរបស់អ្នកជាផ្នែកមួយនៃការជួយដល់អ្នកដទៃជាពិសេស គឺបរិស្ថាននេះតែម្ដង នោះអ្នកប្រើប្រាស់នឹងចាប់ផ្ដើមគាំទ្រអ្នក។

អត្ថបទដោយ៖ ច័ន្ទរស្មី

ប្រភពដើម៖ CNBC

អតីតបុគ្គលិក Microsoft លោក Jensen Harris៖ ចង់ធ្វើការនៅក្នុងក្រុមហ៊ុនStartup អ្នកត្រូវត្រៀមចិត្ដ៤ចំណុច

៥ចំណុចជួយអ្នកក្នុងការរៀបចំផែនការថវិកាសម្រាប់អាជីវកម្ម Start Up

Jack Ma៖ សម្រាប់ក្រុមហ៊ុន Startup ការជួលអ្នកជំនាញមកធ្វើការគឺមិនខុសពីយកម៉ាស៊ីនយន្ដហោះ មកបំពាក់លើត្រាក់ទ័រនោះទេ

- Advertisment -

ព័ត៌មានថ្មីបំផុត