អាជីវកម្ម Start Up ជាការចាប់ផ្តើមមួយដែលស្ថិតនៅក្នុងដំណាក់កាលសិក្សាស្វែងយល់ និងការចំណាយហិរញ្ញវត្ថុផ្ទាល់ខ្លួនច្រើនលើការងារបន្ថែម។ ទន្ទឹមនឹងនោះវាក៏មានហានិភ័យខ្ពស់ផងដែរ ចំពោះសហគ្រិនដោយសារពួកគេមិនដឹងថានឹងត្រូវចំណាយធនធានអស់ប៉ុន្មាន និងទំនុកបម្រុងប៉ុន្មាន។ ទាក់ទងបញ្ហាមួយនេះវាលែងជាកង្វល់សម្រាប់សហគ្រិនទៀតហើយ ព្រោះ Dr. business បានលើកយកនូវតិចនិក៥ ក្នុងការរៀបចំហិរញ្ញវត្ថុសម្រាប់អាជីវកម្ម Start Up ៖
១. រាយបញ្ជីដែលអាជីវកម្មរបស់អ្នកត្រូវចំណាយ៖ ការធ្វើបែបនេះវាអាចជាមានភាពងាយស្រួលនិងច្បាស់លាស់ក្នុងការងារ ព្រោះអ្នកបានដឹងពីមុខទំនិញនីមួយៗ តម្លៃ និងកន្លែងនាំចូលផ្សេងៗ។ ជាទូទៅសកម្មភាពនេះនឹងផ្តល់នូវភាពងាយស្រួលក្នុងការបូកសរុបទិន្ន័យទាំងអស់មុនចាប់ផ្តើម។
២. កំណត់អំពីការចំណាយប្រចាំរបស់អ្នក៖ ចំណុចនេះគឺសំដៅលើការចាយវាយប្រចាំខែ ព្រោះការចំណាយជាគន្លឹះមួយដែលត្រូវប្រុងប្រយ័ត្ន និងត្រូវមានតុល្យភាពដើម្បីកុំឲ្យប៉ះពាល់ដល់កញ្ចប់ប្រាក់ផែនការអាជីវកម្ម។ ការបែងចែងបែបនេះធ្វើឲ្យអ្នកអាចកំណត់លំហូសាច់ប្រាក់របស់ខ្លួនបានថាចំណែកណាទុកចាយ និងចំណែកណាសន្សំដើម្បីវិនិយោគលើអាជីវកម្ម។ គួរបញ្ជាក់ថានេះជាដំណាលកាលដែលអ្នកត្រូវចេះរិះថាំប្រាក់ មិនអាចចាយដូចកាលមុនបានទេ។
៣. ប៉ាន់ស្មានអំពីការចំណាយបន្ថែមផ្សេងៗទៀត៖ Start Up ជាអាជីវកម្មមួយដែលត្រូវបំពេញបន្ថែមច្រើន ដូច្នេះហើយអ្នកគួរប៉ាន់ស្មានហិរញ្ញវត្ថុទុកបម្រុងពីលើប្រាក់ដើម ដើម្បីដោះស្រាយបញ្ហាចាំបាច់ណាមួយ។ បើយើងនិយាយឲ្យខ្លីទៅគឺកញ្ចប់ប្រាក់មួយនេះទុកសម្រាប់ការបង់ខាត លើការងារមិនដំណើរការ។ ពោលគឺអតិថិជនមិនទាន់ទិញផលិតផល និងមិនទាន់ស្គាល់ពីអាជីវកម្មរបស់អ្នក។
៤. គណនាប្រាក់ចំណូលប្រចាំខែរបស់អ្នក៖ ប្រាក់ចំណូលនេះគឺសំដៅលើប្រាក់ខែរបស់អ្នក ដើម្បីជាផ្នែកមួយជួយគាំទ្រអាជីវកម្ម។ អ្នកត្រូវប្រមូលទិន្ន័យនៃប្រភពប្រាក់ចំណូលមកឲ្យអស់រួចបូកបញ្ចូលគ្នា តើសមស្របដែលអាចជួយបំពេញបន្ថែមលើអាជីវកម្មដែរឬទេ? ប្រាក់ចំណូលទៀតសោត ជាប្រាក់មួយដែលមានស្ថេរភាពជាប្រចាំ ពោលគឺមិនមែនខែនេះមាន ខែក្រោយអត់មានទេ ព្រោះនៅពេលមានបញ្ហាក្នុងអាជីកម្មត្រូវដាក់វាបញ្ចូលភ្លាម។
៥. យកគម្រោងចំណាយនិងគម្រោងប្រាក់ចំណូលមកស៊ីសងគ្នាដើម្បីបង្កើតកញ្ចប់ថវិកា៖ ចុងក្រោយគឺឈានដល់ការបូកសរុបទិន្ន័យទាំងអស់មិនថា ចំណាយនិងចំណូល តើវាអាចសមាមាត្រនិងរត់រួចឬទេ? ដើម្បីកុំឲ្យមានបញ្ហានៅពេលមួយខ្វះប្រាក់ត្រូវខ្ចីអ្នកដទៃ ដែលវាអាចបង្កើតជាបំណុលអាក្រក់សម្រាប់អ្នកព្រោះ Start Up ជាអាជីវកម្មមួយមិនទាន់ប្រាកដ និងអាចប៉ាន់ស្មានដឹងថាជោគជ័យឬយ៉ាងណាទេ។
អត្ថបទដោយ៖ វិមាលា