Andrew Carnegie៖ ភាពជោគជ័យ ឬបរាជ័យរបស់បុគ្គលម្នាក់ៗ កើតឡើងអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលនោះក្នុងការបង្កើតវាឡើង

មនុស្សម្នាក់ៗ តែងតែជួបនូវវិបត្តិនិងឧបសគ្គជាច្រើននៅក្នុងជីវិតរបស់ពួកគេ ដែលអ្នកខ្លះត្រូវបានបរាជ័យនិងអ្នកខ្លះទៀតទទួលបាននូវភាពជោគជ័យ។​ ប៉ុន្ដែ បុគ្គលជោគជ័យជាច្រើន គឺជាមនុស្សដែលមានសមត្ថភាពក្នុងការសិក្សារៀនសូត្រពីភាពបរាជ័យ និងមានសេចក្ដីតស៊ូជំនះគ្រប់ឧបសគ្គដែលពួកគេបានជួបប្រទះកន្លងមក។ ក្នុងនោះ លោក Andrew Carnegie ជាអ្នកជំនួញដែកថែបដ៏ល្បីល្បាញមួយរូបនៅសហរដ្ឋអាមេរិកក្នុងសតវត្សទី១៩ ក៏ជាមនុស្សម្នាក់ ដែលមានភាពតស៊ូក្នុងជីវិតយ៉ាងខ្លាំង ដើម្បីក្លាយជាបុគ្គលជោគជ័យមួយរូបក្នុងប្រវត្តិសាស្ត្រអាមេរិក។​

ក្នុងនោះ លោកបានបន្សល់ទុកនូវពាក្យសម្ដីដ៏មានន័យមួយឃ្លាថា ភាពជោគជ័យ ឬបរាជ័យរបស់បុគ្គលម្នាក់ៗមិនមែនកើតឡើងដោយឧបនិស្ស័យនោះទេ គឺវាកើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់បុគ្គលនោះក្នុងការបង្កើតវាឡើង។ លោកបានបង្ហាញពីសក្ខីភាពនៃការខិតខំប្រឹងប្រែងរបស់លោក ដែលបានផ្លាស់ប្ដូរជីវិតពីជនភៀសខ្លួនពី ស្កតលែន (Scotland) ទៅកាន់ដែនដីសហរដ្ឋអាមេរិក ដើម្បីកែប្រែជីវិតថ្មីរបស់លោក។

ក្នុងឆ្នាំ១៨៤៨ំ្នុងឆ្នាំះដែរ៣៩ដុល្លារអាមេរិកសម្រប់ លោកបានធ្វើការរយៈពេល ១២ម៉ោងក្នុងមួយថ្ងៃក្នុងរោងចក្រកប្បាសមួយកន្លែងនៅសហរដ្ឋអាមេរិក និងបានទទួលប្រាក់កម្រៃត្រឹមតែ១.២០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយសប្ដាហ៍ (ដោយសារអតិផរណា វាមានតម្លៃស្មើរនឹង ៣៩ដុល្លារអាមេរិកសម្រាប់ពេលបច្ចុប្បន្ន)។ នៅឆ្នាំ១៨៥៣ Carnegie បានមកធ្វើការជាអ្នកបញ្ជួនសារតាមតេលេក្រាប​នៅក្រុមហ៊ុនផ្លូវដែកមួយកន្លែង។ បើទោះបី លោកមិនបានរៀនសូត្រខ្ពង់ខ្ពស់ពីសាលា តែលោកបានព្យាយាមរៀនសូត្រពីការងារដែលលោកបានធ្វើ។ ក្រោយពេល Carnegie មានជំនាញនិងចំនេះដឹងផ្នែកដែកថែប និងការទំនាក់ទំនងតាមតេលេក្រាមហើយ លោកបានចាប់ផ្ដើមធ្វើជំនួញខាងដែកថែបនោះដោយខ្លួនឯង និងបានពង្រីករោងចក្រកាន់តែធំឡើងៗ រហូតដល់ក្លាយជាផ្នែកមួយដ៏មានឥទ្ធិពលលើសេដ្ឋកិច្ចអាមេរិកនាសម័យនោះ។

បន្ទាប់មក​នៅវ័យ ៦៥ឆ្នាំ ​Carnegie បានលក់រោងចក្ររបស់លោក ហើយប្រើប្រាស់ប្រាក់បានពីការលក់នោះទៅបរិច្ចាគឲ្យកន្លែងផ្សេងដែលត្រូវការ។​​ ជាពិសេស លោកបានបរិច្ចាគប្រាក់ដល់មហាសាល ដើម្បីបង្កើតនិងទ្រទ្រង់បណ្ណាល័យជាច្រើនប្រមាណជាង ២៨០០។ ក្នុងឆ្នាំ​ ១៩០៥ Carnegie បានបង្កើតមូលនិធិមួយឈ្មោះ The Carnegie Foundation ដែលមានតួនាទីក្នុងការជំនួយនៃការបង្រៀនផងដែរ។ ទាំងអស់នេះហើយ ជាភាពជោគជ័យដែលបាន​មកពីការខិតខំប្រឹងប្រែងរបស់ Carnegie។

សរុបមកភាពជោគជ័យរបស់បុគ្គលម្នាក់ៗ គឺអាស្រ័យលើបុគ្គលខ្លួនឯងចេះចាប់យកឱកាសនៅក្នុងការ​អភិវឌ្ឍន៍ខ្លួនឯងឲ្យមានភាពជោគជ័យ។ តាមរយៈប្រវត្តិ និងពាក្យសម្ដីរបស់លោក Carnegie ជាសារមួយដ៏មានសារៈសំខាន់សម្រាប់ឲ្យយុវជន ឬអ្នកចាប់ផ្ដើមអាជីវកម្មទាំងឡាយឲ្យចេះរៀនការងារផ្សេងៗ ដែលខ្លួនបានធ្វើ និងចេះចាប់យកនូវឱកាសក្នុងការចាប់ផ្ដើមអាជីវកម្មខ្លួនឯង៕

អត្ថបទដោយ៖ រស្មី