Grant Sabatier ប្រើពេល៥ឆ្នាំ ៣ខែ និង៦ថ្ងៃ បង្កើតបានប្រាក់១លានដុល្លារ ដោយសារគន្លឹះទាំង៣នេះ

Grant Sabatier បានក្លាយជាមនុស្សម្នាក់ ដែលអាចរកប្រាក់ចំណូលបានរាប់លានក្នុងវ័យត្រឹមតែ ៣៤ឆ្នាំ។ Sabatier បានបង្ហាញពីមូលហេតុ ដែលជំរុញឲ្យរូបលោកស្វះស្វែងក្នុងការស្វែងរកប្រាក់នោះ គឺនៅពេលលោកបានឃើញថា លោកមានប្រាក់ត្រឹមតែ ២.២៦ដុល្លារនៅក្នុងដៃ។ ពេលនោះហើយ ដែលលោកចាប់ផ្ដើមដឹងថាប្រាក់មានតម្លៃខ្លាំង។ ក្រោយមក Sabatier បានកំណត់នូវគោលដៅរបស់ខ្លួនឯង ក្នុងការរកប្រាក់ឲ្យបាន ១ លានដុល្លារមុនពេលលោកចូលនិវត្តន៍។ បន្ទាប់មក Sabatier បានចាប់ផ្ដើមធ្វើការគ្រប់យ៉ាង ដែលអាចឲ្យរូបលោករកប្រាក់ចំណូលបន្ថែមបាន។ គាត់បានធ្វើបែបនេះអស់រយៈពេល ១ឆ្នាំ គាត់អាចរកប្រាក់ចំណូលបានរហូតដល់ប្រមាណ ៣០ម៉ឺនដុល្លារអាមេរិក ហើយគាត់បានសន្សំ ៨០ភាគរយនៃប្រាក់ចំណូលទាំងនោះ ដើម្បីសម្រេចឲ្យបាននូវគោលដៅរបស់គាត់។ ជាពិសេសនោះ Sabatier បានសម្រេចនូវគោលដៅក្នុងការបង្កើតទឹកប្រាក់ជាង១លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ ៣ខែ និង ៦ថ្ងៃ។

ក្នុងនោះ Sabatier បានបង្ហាញថា ប្រសិនបើអ្នកចង់ចូលនិវត្តន៍ក្រោយធ្វើការងារត្រឹមតែ ១០ ឆ្នាំ ខាងក្រោមនេះជាគន្លឹះទាំង ៣ ដែលអាចជួយអ្នកបាន៖

១. កាត់បន្ថយការចំណាយលើការរស់នៅ

មុនដំបូង អ្នកត្រូវស្វែងរកពីចំណុចចម្បងនៃការចំណាយរបស់អ្នក។ Sabatier បាននិយាយថា ភាគច្រើនមនុស្សបានចំណាយប្រាក់ទៅលើការរស់នៅរបស់ពួកគេរួមមានថ្លៃម្ហូបអាហារ​ សម្ភារៈប្រើប្រាស់ និងអ្នកខ្លះត្រូវចំណាយលើការជួលផ្ទះជាដើម។ ក្នុងនោះ Sabatier បាននិយាយថាលោកបានចំណាយប្រាក់ក្នុងការជួលបន្ទប់មួយដែលថោកបំផុត ហើយត្រូវធ្វើដំណើរទៅកន្លែងធ្វើការក្នុងរយៈចំងាយ ១៤០ម៉ាយជារៀងរាល់ថ្ងៃ។

២. ព្យាយាមបង្កើតឱកាសឲ្យច្រើន

ការសន្សំមិនមែនជាកត្តាចម្បងនៃការក្លាយជាអ្នកមាននោះទេ អ្វីដែលអាចឲ្យអ្នកក្លាយជាអ្នកមានបាន នោះគឺការខិតខំធ្វើការ និងវិនិយោគប្រាក់នោះ។ អ្នកត្រូវធ្វើការឲ្យបានច្រើនទៅតាមសមត្ថភាពដែលអ្នកអាចធ្វើបាន។ ក្នុងនោះ Sabatier បាននិយាយថាអ្នកមិនចាំបាច់នៅក្នុងការរកការងារដែលមានប្រាក់ខែខ្ពស់ពីសមត្ថភាពរបស់អ្នកនោះទេ គ្រាន់តែរកការងារណាដែលសាកសមនឹងសមត្ថភាពរបស់អ្នកឲ្យបានច្រើន រួចយកប្រាក់ចំណូលខ្លះៗទៅធ្វើវិនិយោគបន្ថែម។

៣.​ ព្យាយាមនៅឲ្យជាប់ជាមួយគោលដៅ

ការមានគោលដៅច្បាស់លាស់ជាកត្តាមួយល្អហើយ ក៏ប៉ុន្ដែអ្នកត្រូវតែមានការព្យាយាមធ្វើវាឲ្យក្លាយជាសកម្មភាពផងដែរទើបអាចសម្រេចបាន ព្រោះ​អ្នកខ្លះអាចជោគជ័យដោយគ្មានគោលដៅដោយមានតែការធ្វើសកម្មភាពបាន ក៏ប៉ុន្ដែអ្នកមិនអាចជោគជ័យដោយគ្រាន់តែមានគោលដៅ តែមិនមានសកម្មភាពក្នុងការធ្វើវានោះឡើយ៕

ប្រភព៖ CNBC

អត្ថបទដោយ៖ ច័ន្ទរស្មី

ទើបតែចប់ទី១២ ហើយមករៀននៅភ្នំពេញមែនទេ៖ ចេះក្បួនហិរញ្ញវត្ថុ៣នេះ ធានាថាមិនដាច់លុយចាយទេ!  

យុទ្ធសាស្រ្ត ៤ចំនុចជួយអោយម្ចាស់អាជីវកម្មខ្នាតតូចកុំឲ្យមានបញ្ហាជាប់គាំងផ្នែកហិញ្ញវត្ថុ

- Advertisment -

ព័ត៌មានថ្មីបំផុត